Saturday, January 9, 2016

ទស្សនៈអប់រំជីវិតរបស់ ខុងជឺ

ខុងជឺ មានឈ្មោះថា ជឺ ជាមនុស្សរដ្ឋលូ ជាវាគ្មិន​ អ្នកគិតអ្នកស្រាវជ្រាវ​​ និងជាអ្នកអប់រំដ៏​ល្បី​ឈ្មោះ​​បំផុត​នៅ​​​​​​​​​​​​ចុងយុគសម័យឈុនឈិវ​ និងជាអ្នកកតាំងសំណាក់“យូចៀ” រឺសំណាក់ទស្សនវិជ្ជា​ខុងជឺ​ហ្នឹងឯង។​ ខុងជឺ​បានទទួលការលើកតម្កើងថាជាបរមព្រឹទ្ធាចារ្យអ្នកមានសុជីវធម៌ខ្ពង់ខ្ពស់បំផុត។
ខុងជឺបានប្រកាស់ខ្លួនជាគ្រូបង្រៀនកាលអាយុ ៣០ ឆ្នាំហើយចាប់ផ្តើមផ្ទេរចំណេះដឹងឲ្យដល់កូន​សិស្សយ៉ាងយកចិត្តទុកដាក់គ្មានរួញរា។ គាត់បានផ្លាស់ប្តូរមុខមាត់ប្រព័ន្ធការសិក្សានាសម័យ​នោះ ដោយ​បានទំលាយរនាំងទំនៀមទម្លាប់ការបង្ហាត់បង្រៀនដែលកំណត់ឲ្យមានតែក្នុង​ព្រះរាជ​វាំង ហើយធ្វើឲ្យប្រជាជនយកចិត្តទុកដាក់ក្នុងការសិក្សានិងការរក្សាវប្បធម៌កាន់តែខ្លាំងឡើង។
ខុងជឺអប់រំសង្កត់ធ្ងន់ក្នុងរឿងមេត្តាធម៌ យុត្តិធម៌ ហើយនឹងទំនៀមទំលាប់ប្រពៃណី។ ពាក្យប្រៀន​ប្រដៅរបស់គាត់ជារបស់មានតម្លៃនិងស្រស់ស្អាតក្រៃលែង។ ទស្សនៈរបស់ខុងជឺបានក្លាយជា​ខ្លឹមសារសំខាន់នៅក្នុងវប្បធម៌ចិន ព្រមទាំងមានឥទ្ធិពលសំខាន់ទៅលើផ្នត់គំនិតនៃជនជាតិចិន។
ខុងជឺបានប្រមូលចងក្រងពិធីកម្មបូរាណ បទភ្លេង តម្រាបូរាណ ព្រមទាំងលំដាប់ហេតុការណ៍​ផ្សេងៗ ដែលបានកើតឡើង ដើម្បីបង្ហាត់បង្រៀនកូនសិស្សនៅតាមតំបន់ទន្លេស៊ូនិងទន្លេស៊ី។ ក្រោយមកទៀតខុងជឺបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយ ៧ ថ្ងៃបន្ទាប់គាត់ក៏បានលាចាកលោកក្នុង​ជន្មាយុ ៧៣ ឆ្នាំ។
imagesCACO47GAអំណាចដែលប្រាសចាកហេតុផល គឺជាអំណាចរបស់ជនពាល។ អំណាចដែលប្រាសចាក​សេចក្តីមេត្តា គឺជា​អំណាច​ដែលនាំ​មក​នូវ​​បរាជ័យ។
បណ្ឌិតគិតថា ធ្វើយ៉ាងណាទើបខ្លួនអាចមានគុណ​ធម៌ចម្រើន​ឡើង​​​បាន ចំណែកជនពាលគិតថា ធ្វើដូចម្តេចទើបធ្វើឲ្យខ្លួន​មាន​ជីវិត​​​ការ​រស់​នៅហ៊ឺហាឡើងដោយមិនគិតនឹកដល់គុណធម៌​ឡើយ​។
ការសិក្សាស្រាវ បើមាននិន្នាការជ្រុលនិយម មិនថាឆ្វេងរឺស្តាំ ក៏មានតែផលអាក្រក់ប៉ុណ្ណោះ។
កិត្តិយស​រមែងកើតមកពីការប្រព្រឹត្តអំពើសុចរិត។
ការមានជីវិតរស់នៅបានយូរអង្វែងមិនមែនជារឿងសំខាន់ ឯរឿងដែលសំខាន់ គឺការមានជីវិត​រស់​នៅ​ដូចម្តេច។
កុំដេញសុនខឲ្យចាល់ច្រក កុំកៀងមនុស្សឲ្យចាល់មុំ។
មនុស្សដែលមានជីវិតរស់នៅមិនទាន់ចេះគោរពប្រណិបត្តិផង នឹងគោរពប្រណិបត្តិសែនទេព្តា​ហើយ​នឹងខ្មោចដូចម្តេចនឹងបានទៅ។
របស់ដែលរឹងបំផុត អាចយកឈ្នះបានដោយរបស់ដែលទន់បំផុត។
មនុស្សដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាត ហើយស្គាល់ខ្លួនឯងជាមនុស្សមានសតិ។
បើស្រលាញ់គេ មិនផ្តល់កំលាំងចិត្តដល់គេបានដែររឺ បើស្មោះត្រង់ចំពោះគេ មិនដាស់តឿន​ប្រៀន​ប្រដៅ​គេបានដែររឺ។
មិត្តដែលស្មោះត្រង់។ មិត្តដែលមានការទទួលខុសត្រូវ។ មិត្តដែលមានចំណេះដឹង។ មិត្តទាំង ៣ ប្រភេទ​នេះមានប្រយោជន៍ចំពោះយើង។
អ្នកសិក្សាសម័យមុន សិក្សាដើម្បីឲ្យខ្លួនបានទទួលជោគជ័យក្នុងការសិក្សា។ អ្នកសិក្សាក្នុង​សម័យ​បច្ចុប្បន្ន សិក្សាដើម្បីឲ្យបុគ្គលដទៃដឹងថាខ្លួនមានការសិក្សា។
រឿងដែលអ្នកមិនចង់ឲ្យបុគ្គលដទៃធ្វើចំពោះអ្នក ក៏មិនគួរធ្វើរឿងនោះចំពោះអ្នកដទៃ។

No comments:

Post a Comment