“អន្តរាយដែលធំបំផុតក្នុងជីវិត
គឺការដែលយើងមិនព្រមប្រថុយចំពោះរឿងអ្វីសោះឡើយ”
ការដែលយើងមិនហ៊ានប្រថុយធ្វើអ្វីសោះក្នុងជីវិត
វាមិនខុសពីអ្នកទោសដែលត្រូវជាប់វាក់
ហើយត្រូវឃាំងទុកនៅក្នុងបន្ទប់ងងឹតរមែងគ្មានឳកាសដើម្បីសិក្សាពិភពលោកខាងក្រៅ។
ការប្រថុយ
ហើយនឹងការហ៊ានបានហ៊ានបង់ត្រូវឆ្លងកាត់រូបមន្តគំនិតដែលមានការគូសស
ប្លង់ទុករួចយ៉ាងល្អហើយគួរឲ្យដុះផុសចេញមករីកចម្រើនក្នុងជីវិតរបស់យើងគ្រប់គ្នា
យរឿងនោះក៏គួរចាប់ផ្តើមតាំងពីរឿងងាយៗ រឿងធម្មតាៗ ជារឿយទៅរហូតដល់រឿងពិបាកៗដូចជា
ភាពជោគជ័យក្នុងជីវិតជាដើម។ ដូច "ដើមផ្លែប៉ោម"
ដើមនីមួយៗ អាចមានផ្លែដល់ទៅ ៥០០ ហើយផ្លែមួយៗ អាចនឹងមាន ប់ពូជដល់ទៅ ១០ គ្រាប់
ដូច្នេះហើយទើបមានគ្រាប់ពូជប៉ោមសន្ធឹកសន្ធាប់ក្នុងដើមនីមួៗ។ តែមានគ្រាប់ពូជមួយចំនួនប៉ុណ្ណោះដែលអាចលូតលាស់ធំឡើងកើតជាដើមប៉ោមបាន។
បើយើងយល់ច្បាប់ធម្មជាតិខាងលើនេះ
ក៏អាចយកមកអនុវត្តិប្រើក្នុងជីវិតបាន ដូចជា បើយើង ប្រាថ្នាចង់ឲ្យអ្វីម្យ៉ាងកើតឡើង
យើងក៏គួរសាកល្បងធ្វើរឿងនោះឲ្យបានច្រើនជាង ១ ដង។ យើងអាចត្រូវដាក់ពាក្យការងារដល់ទៅ
១០ ក្រុមហ៊ុនប្រឡងសម្ភាសន៍ច្រើនជាង ១០ ដង ដើម្បីឲ្យបានការងារល្អៗ ត្រឹមមួយតំណែង
រឺយើងអាចត្រូវជួបប្រទះមនុស្សរាប់រយរាប់ពាន់នាក់ ដើម្បីបានជួបមិត្តល្អៗ
ត្រឹមមិនប៉ុន្មាននាក់។
យើងត្រូវការភាពជោគជ័យរឹតតែធំប៉ុណ្ណា
ការប្រថុយក៏កាន់តែធំនិងខ្ពស់ប៉ុណ្ណោះ ដូច្នេះយើងត្រូវធ្វើវាឲ្យច្រើនឡើង ញឹកញយឡើង
ដើម្បីបន្ថែមឳកាស ហើយភាពជោគជ័យដែលសង្ឃឹម ទុកក៏នឹងប្រព្រឹត្តទៅបានខ្ពស់ផងដែរ។